តាំងពីអតីតកាល និងបច្ចប្បន្នកាល យើងមិនអាចដឹងច្បាស់ថាហេតុអ្វីបានជាមនុស្សមួយចំនួនតូច ស្វែងរកតួនាទី និងអំណាច រីឯមនុស្សមួយចំនួនធំមានបំណងតិចតួចសំរាប់តួនាទីដូច្នេះ។ យើងគ្រប់គ្នា អាចស្អប់ ឬ ស្រលាញ់មេដឹកនាំណាម្នាក់បាន តែយើងចង់ដឹងពីបទពិសោធន៍ដែលអ្នកទាំងនោះបានធ្វើអោយខ្លួនគេ ខុសប្លែកពីមនុស្សទូទៅនៅលើលោកនេះ។ សម្រង់ពាក្យខាងក្រោមនេះ ខ្ញុំបាទបានប្រមូលពីសៀវភៅចាស់ៗដែលធ្លាប់បានអាន ហើយពេលនេះគួរតែបើកកកាយនូវអ្វីដែលមានប្រយោជន៍ សំរាប់ចែករំលែកដល់បុគ្គលគ្រប់រូប។ សម្រង់ពាក្យុខាងក្រោមនេះ ខ្ញុំមិនដឹងថាវាគ្រប់គ្រាន់រឺខ្វះចន្លោះអ្វីខ្លះទេ ដូច្នេះប្រសិនបើសិស្សច្បងក្នុងភូមិ នឹងមិត្តរួមអាវុធទាំងឡាយបានចូលមកមើលហើយ សូមជួយបន្ថែមនូវចំនុចដែលខ្វះខាតផង ព្រោះខ្ញុំមិនមែនជាអ្នកជំនាញប្រវត្តិសាស្រ្ត និងមិនសូវប៉ិនសរសេរអត្ថបទប៉ុន្មានទេ។
Napoléon Bonaparte
១៥ សីហា ១៧៦៩ – 5 ឧសភា ១៨២១
១.គ្រាប់កាំភ្លើងដែលត្រូវសម្លាប់ខ្ញុំ មិនទាន់ត្រូវគេផលិតចេញទេ។
- The bullet that is to kill me has not yet been molded.
២. នៅក្នុងសង្គ្រាម បីភាគបួនអាស្រ័យលើអត្តចារិកបុគ្គល និងទំនាក់ទំនង។ តុល្យភាពកំលាំងមនុស្ស និងសម្ភារៈ ទទួលខុសត្រូវតែចំនែក១/៤ប៉ុណ្ណោះ។
- In war. three-quarters turns to personal character and relation, the balance of manpower and materials counts only for the remaining quarter.
៣.កងទ័ពអាចប្រយុទ្ធទៅបាន ដោយសារក្រពះ
- An army marches on its stomarch.
៤.ព្រះអង្គម្ចាស់ដែលទទួលកេរ្តិ៍ឈ្មោះល្អដោយសារជាតិល្អនៅឆ្នាំដំបូងនៃការគ្រប់គ្រងរាជ នឹងត្រូវគេសើចចំអកនៅឆ្នាំបន្ទាប់។
- A prince who gets a reputation for good nature in the first year of his reign, is laughed at in the second.
៥.ពីភាប្រសើរថ្លៃថ្លា មកភាពគួរអោយអស់សំនើច មានចម្ងាយតែមួយជំហានប៉ុណ្ណោះ។
- There is only one step from the sublime to the ridiculous.
———————————————————————————————————
Vladimir ilych lenin ឬ Владимир Ильич Ленин
២២ មេសា ១៨៧០ – ២១ មករា ១៩២៤
១. សេរីភាពជាវត្ថុមានតំលៃ ដូច្នេះមានតម្លៃរហូតដល់ត្រូវកំណត់។
- Liberty is precious so precious that it must be rationed.
២. ចក្រពត្តិនិយម គឺជាដំណាក់កាលផ្តាច់មុខ នៃលទ្ធិមូលធននិយម។
- Imperialism is the monopoly stage of capitalism.
៣. លិទ្ធិកុម្មុយនិស្តជាអំណាចសូវៀត បូកផ្សំនឹងអគ្គីសនីកម្មរបស់ប្រទេសទាំងមូល។
- Communism is Soviet power plus the electrification of the whole country.
៤. ដរាបណាមានរដ្ឋ ពុំអាចមានសេរីភាព។ នៅពេលមានសេរីភាពនឹងពុំមានរដ្ឋ។
- While the state exists, there can be no freedom. When there is freedom there will be no state.
៥.លទ្ធិប្រជាធិបតេយ្យ មិនដូចគ្នាបេះបិទនឹងការគ្រប់គ្រងដោយសម្លេងភាគច្រើនទេ។ លទ្ធិប្រជាធិបតេយ្យជារដ្ឋមួយដែលទទួលស្គាល់ការយកសម្លេងភាគតិចមកដាក់អោយនៅក្រោមសម្លេងភាគច្រើន គឺជាអង្គការមួយដែលប្រើប្រាស់កំលាំងជាប្រព័ន្ធដោយវណ្ណៈមួយ ប្រឆាំងនឹងវណ្ណៈមួយផ្សេង ដោយមនុស្សមួយក្រុម ប្រឆាំងនឹងមនុស្សមួយក្រុមទៀត។
- Democracy is not identical with majority rule. Democracy is a State which recognizes the subjection of the minority to the majority, that is an organization for the systematic use of force by one class against the other, by one part of the population against another.
———————————————————————————————————
Joseph Stalin
២១ មករា ១៨៧៩ – ៥ មីនា ១៩៥៣
១. អ្នកនិពន្ធជាវិស្វកររបស់ព្រលឹងមនុស្ស
- Writers are the engineers of human souls.
២. បទពិសោធន៍ប្រវត្តិសាស្រ្តដ៏សំបូរបែប បង្រៀនយើងថា រហូតមកសព្វថ្ងៃ គ្មានវណ្ណៈណាមួយស្មគ័្រចិត្តចៀសផ្លូវទុកអោយវណ្ណៈមួយទៀតទេ។
- The rich experience of history teaches that up to a now not a single class has voluntarily made way for another class.
៣. រដ្ឋជាឧបករណ៍មួយនៅក្នុងដៃរបស់វណ្ណៈកាន់អំណាច ដែលត្រូវគេសំរាប់បង្ក្រាបការប្រឆាំរបស់សត្រូវនៃវណ្ណៈនោះ។
- The state is an instrument in the hands of the ruling class, used to break the resistance of the adversaries that class.
———————————————————————————————————
Adolf Hitler
២០ មេសា ១៨៨៩ – ៣០ មេសា ១៩៤៥

១. ជំនឿពិបាកលុបបំបាត់ជាងចំនេះដឹង។
- Belief is harder to shake than knowledge.
២. ក្នុងប្រជាជាតិមួយ មហាជនមួយក្រុមធំ ងាយនឹងក្លាយជាជនរងគ្រោះពីការភូតភរដ៏ធំមួយ ជាងមហាជនមួយក្រុមផ្សេងទៀត។
- The broad mass of a nation will more easily fall victim to a big lie than a small one.
———————————————————————————————————












